ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ បានដកហូតថ្នាំញៀន និងសារធាតុផ្សំ ជាង ១២០គីឡូក្រាម នៅខណ្ឌចំការមន
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានស្រាវជ្រាវបង្ក្រាប នៅចំណុច ខុនដូរ ដឺភីច (The Peach) បន្ទប់លេខ២៨០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ រួមទាំងវត្ថុតាងថ្នាំញៀនជាង ២៣គីឡូក្រាម និងសារធាតុផ្សំមិនច្បាស់ជាង ១០០គីឡូក្រាម។
យោងតាមហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ អ៊ូ ហ័រ ជិន (WU HUA ZHEN) ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន ។
ចំណែកវត្ថុតាងចាប់យករួមមាន ៖ ១-សារធាតុញៀន០៣ប្រភេទ ទម្ងន់ : ២៣គីឡូក្រាម ៦៨៦ក្រាម (មេតំហ្វេតាមីន ទម្ងន់ : ១៣២,៣៣ក្រាម, -កេតាមីន ទម្ងន់ : ៩៨៤,29ក្រាម និងប្រភេទ MDMA ទម្ងន់ ២២គក្រ. ៥៧០ក្រ.០៥)។ ២-សារធាតុផ្សំមិនច្បាស់ ទម្ងន់ ១២២គីឡូក្រាម៩៣៤ក្រាម ។ព្រមទាំងសម្ភារកែច្នៃមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី ៕EB