ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានស្នើគណបក្សអនាគតជាតិ រៀបចំសញ្ញាសម្គាល់របស់ខ្លួន បន្ទាប់ពីក្រសួងទទួលលិខិតសុំបង្កើត គណបក្ស រួចរាល់ហើយ។

យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួង បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការសុំបង្កើត «គណបក្សអនាគតជាតិ»។

ក្រសួង បានបន្ដថា « ដោយផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ