ភ្នំពេញ ៖ ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក (WB) បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រង សំរាម សំណល់រឹង និងប្លាស្ទិកនៅប្រទេសកម្ពុជា។ គម្រោងនេះ ក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀត ជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ WB បានឲ្យដឹងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យ សំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។

WB បន្ដថា ទន្ទឹមគ្នានេះ សេវាប្រមូល សំរាមនៅស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្មនិងចាក់ចោលកាកសំណល់ ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ ផ្លូវទឹក, ការរាយប៉ាយសំរាមតាម ផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ កិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិត ដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រង នៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា «ការក លម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍របស់ខ្លួនផងដែរ»។

លោកស្រី បន្ថែមទៀតថា បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ លើសពីនេះ គម្រោងនឹង ជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្ដប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់ ហើយកាលណា សមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់ត ប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ ជាមិនខាន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ