សម្ដេច ស ខេង អញ្ជើញទទួល សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ នៅកូរ៉េ
ភ្នំពេញ ៖ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា វិលត្រលប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំនៅទីក្រុងសេអ៊ូល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ដែលរៀបចំដោយអង្គការ UPF ដែលមានវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗ និងអ្នកជំនាញមកពីជាង ១០០ប្រទេស។
សូមរំលឹកថា កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២២ មានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី ១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី៕