សហរដ្ឋអាមេរិក ប្រកាសផ្តល់ជំនួយ ៤លានដុល្លារបន្ថែមទៀត ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសផ្ដល់ជំនួយបន្ថែមចំនួន ៤លានដុល្លារបន្ថែមទៀត ដែលជាជំនួយបន្ទាន់ ទាក់ទងនឹងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវី-១៩ សម្រាប់ប្រទេសកម្ពុជា ។
ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយ នាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន ១,០៦០,១០០ ដូស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ា។
ក្នុងការបង្កើននូវភាព ត្រៀមជាស្រេចរបស់ ប្រទេសកម្ពុជា ក្នុងការធ្វើការចាក់វ៉ាក់សាំងកូដ-១៩ ជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនដែលត្រូវ ចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ-១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។
លោកW. Patrick Murthy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ ថា «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មាន សារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសយើងផងដែរ។យើងមានមោទនភាពក្នុងការផ្ដល់ការគាំទ្រនេះ ដែលនឹងជួយប្រជាជនកម្ពុជា ក្នុងការការពារខ្លួនគេ អ្នកជិតខាង និងអនាគតនៃសេដ្ឋកិច្ចរបស់គេ»៕EB