ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងដកពិសោធន៍យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ការប្រឆាំងកាជួញដូរមនុស្ស និងការត្រួតពិនិត្យហត្ថពលកម្មបរទេស ដែលប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័ន្ធពាក់ពន្ធ, រដ្ឋលេខាធិការ ប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ 

សូមរំលឹកថា នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្ត អភិបាលរាជធានី និងមន្ត្រីមូលដ្ឋានជាច្រើនផ្សេងទៀតចាត់វិធានការឱ្យទាន់ពេលវេលាចេញបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមតូប គុយទាវ ហាងការហ្វេផ្សេងៗ នៅតាមមូលដ្ឋាន។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសង នឹងអាចចូលរួមចំណែកក្នុងកាត់បន្ថយការជួញដូរ មនុស្សបង្កើនសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើឱ្យភូមិឃុំមានសុវត្ថិភាព និងជួយឱ្យប្រជាពលរដ្ឋសន្សំបានប្រាក់កាស និងរស់នៅប្រកបដោយសុខដុមរមនា ជាមួយគ្នា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ