ក្រសួងសុខាភិបាល ណែនាំស្ដីពីវិធានការសុខាភិបាលបន្ដ សម្រាប់ឆ្លើយតបវិបត្តិកូវីដ-១៩ និងត្រៀមបង្ការជំងឺឆ្លងថ្មីៗ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើណែនាំពីវិធានការសុខាភិបាលបន្ដ សម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខនេះ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចប្រកាស នៅថ្ងៃទី៥ ឧសភា ថា «កូវីដ-១៩ គឺបច្ចុប្បន្ននេះ នៅជាបញ្ហាសុខភាពដែលបានកើតឡើងហើយ និងនៅជាបន្តទៀត តែលែងបង្កើតជាភាព អាសន្នសុខភាពសាធារណៈ ដែលជាកង្វល់អន្តរជាតិទៀតហើយ» ក្រោយពីកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការនិយ័តកម្ម អន្តរជាតិ ២០០៥ (IHR 2005) គ្រាអាសន្នសម្រាប់ការរាតត្បាតជំងឺកូវីដ-១៩ របស់ខ្លួន នៅថ្ងៃទី៤ ឧសភា។
លើសពីនេះ អង្គការសុខភាពពិភពលោក ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនជាបណ្ដោះអាសន្ន ជូនដល់បណ្តា ប្រទេសជាសមាជិកទាំងអស់ សម្រាប់ការគ្រប់គ្រងរយៈពេលវែងនៃវិបត្តិរាតត្បាតនៃវីរុសកូវីដ-១៩ នេះផងដែរ ដោយត្រូវគិត គូរពីផែនការយុទ្ធសាស្ត្រត្រៀមលក្ខណៈ និងឆ្លើយតបវិបត្តិកូវីដ-១៩ ឆ្នាំ២០២៣-២០២៥ ដោយនៅក្នុងដំណាក់កាលអន្តរកាល នេះផងដែរ។
ក្រសួងសុខាភិបាល គូសបញ្ជាក់ថា «សូមធ្វើការណែនាំដល់សាធារណជនទាំង បន្តវិធានការ ៣ការពារ និង៣កុំ និងបន្ដចាក់វ៉ាក់សាំងកូវីដ-១៩»៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ