ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ តម្រូវឱ្យគ្រប់គ្នាគ្នាយកចិត្តទុកដាក់កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ភ្នែក គឺអាយតនៈ សម្រាប់មើលមានមុខងារសំខាន់សម្រាប់មនុស្សគ្រប់រូបដែលមិនអាចខ្វះបាន។ ក្រសួង បន្ដថា តាមរយៈភ្នែក យើង អាច ទទួលបាន ព័ត៌មាន និងចំណេះដឹងផ្សេងៗជុំវិញខ្លួនយើងពី ៨០% រហូតដល់ ៩០% ។

ក្រសួង បន្ថែមថា ភាពពិការភ្នែក បានជះឥទ្ធិពល អាក្រក់ ទៅលើការរស់នៅ និងជីវភាពរបស់អ្នកជំងឺ និងក្រុមគ្រួសារ។ ការការពារភ្នែក និងការមើលឃើញ ជាអាទិភាពចម្បង សម្រាប់ មនុស្សគ្រប់គ្នា មិនថាតែអ្នកដែលមានបញ្ហាភ្នែក ឬអ្នកដែលមានគំហើញល្អនោះទេ នេះប្រហែលជាមិនមែនជារឿង ងាយស្រួល ឬជារឿងធម្មតានោះដែរ ប៉ុន្តែការវិនិយោគលើសុខភាពដែលធ្វើឱ្យយើងមើលឃើញ គឺជាអំណោយដ៏អស្ចារ្យបំផុត មួយដែល យើងអាចផ្តល់ឱ្យខ្លួនឯង»។

ក្រសួង បញ្ជាក់ដូច្នេះថា «នៅប្រទេសកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាព សាធារណៈ ដែលតម្រូវឱ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់កាត់បន្ថយឱ្យនៅកម្រិតទាប បំផុតតាមតែអាចធ្វើទៅបាន ព្រោះថា ៩០% នៃភាពពិការភ្នែក និងគំហើញចុះខ្សោយ គឺអាចជៀសវាង និងអាចព្យាបាលបាន»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ