ក្រសួងធនធានទឹក អំពាវនាវឲ្យពលរដ្ឋនៅជុំវិញអាងទឹកតាម៉ុកនៅស្រុកអន្លង់វែងត្រូវប្រុងប្រយ័ត្នព្រោះកម្ពស់ទឹកក្នុងអាង៣,៩៥ម៉ែត្
ឧត្តរមានជ័យ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពទឹក នៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ ដូច្នេះ ប្រជាពលរដ្ឋនៅជុំវិញអាងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងធនធានទឹក នៅព្រឹក ថ្ងៃ ទី២០ កញ្ញា នេះ បានពន្យល់ថា កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ ។ ដោយឡែក កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ។ ក្រសួងធនធានទឹក បញ្ជាក់ ថា "សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ"៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ