កម្ពុជាប្រារព្ធខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «រួមគ្នាផលិតស្បៀង សម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី»
4 ឆ្នាំ មុន
សៀមរាប ៖ សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ «រួមគ្នាផលិតស្បៀង សម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី» បានរៀបចំប្រារព្ធ នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកទី១៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីលោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត។
ក្នុងនោះក៏មានការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក លោក លោកស្រី នាង កញ្ញា ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនតំណាងកសិករ យ៉ាងច្រើនកុះករ៕EB