ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ដែលជាអ្នកដំណើរមកពីប្រទេសនេប៉ាល់ និងព្យាបាលជាសះស្បើយអ្នកជំងឺ២នាក់។

ក្រសួងបញ្ជាក់ថា អ្នកឆ្លងជំងកូវីដ១៩ថ្មីនេះ ជាបុរសជនជាតិនេប៉ាល់ អាយុ៣៧ឆ្នាម ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសនេប៉ាល់ ទៅដូហា និងបន្តជើងយន្តហោះ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ចំនួន២៩៨នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនយន៩នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ