ដំណើរការសំណេរ ថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រង មណ្ឌលប្រឡងនីមួយដោយបានពិនិត្យនូវ កម្ដៅបេក្ខជនមុនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡងពាក់ម៉ាសការពារ និងរក្សាគម្លាតបានយ៉ាងខ្ជាប់ខ្ជួន។ បេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មានចំនួន០៦ មុខវិជ្ជា អក្សរសាស្ត្រខ្មែរ គីមីវិទ្យា ផែនដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និង សីលធម៌-ពលរដ្ឋវិជ្ជា ។ 

បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសរុបចំនួន ១៥៨,៧១៧នាក់(នារី៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ