ធ្លាប់តែឡើងកូតខ្លាំង ! ឥឡូវនេះលោក ស្រី ចំរើន ធ្លាក់ខ្លួនដើរលក់ជ្រក់ជើងមាន់ ផ្ទះក៏គ្មាននៅ ម៉ូតូក៏ជិះគ្មាន ហើយក្រុមហ៊ុនគេអត់ទទួលធ្វើការទៀត
ភ្នំពេញ ៖ ប្រិយមិត្តធ្លាប់បានដឹងរួចមកហើយថា នាពេលកន្លងមក លោក ស្រី ចំរើន គឺជាសកម្មជនដ៏ល្បីមួយរូប ក្នុងបណ្ដាញសង្គមហ្វេសប៊ុកនៅទូទាំងប្រទេសកម្ពុជា ពាក់ព័ន្ធករណីយុទ្ធនាការនានា ឥឡូវនេះលោក ស្រី ចំរើន បានធ្លាក់ខ្លួនដើរលក់ជ្រក់ជើងមាន់ ហើយកាងារក៏គេមិនទទួលទៀត។ ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក មួយចំនួន ចំអកចំអនឲ្យយ៉ាងខ្លាំងថា «មនុស្សធ្លាប់តែហ៊ឺហារ ត្រូវបានធ្លាក់ខ្លួន»។
នេះបើយោងតាមគេហទំព័រហ្វេសប៊ុកលោក ស្រី ចំរើន បានសរសេរខ្លឹមសារប្លែកៗ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២ ០ថា «គេថាចំរើនឯងលូកជ្រៅពេកហើយ ចុងក្រោយវាច្ចឹង! ស្ថាប័ន និងក្រុមហ៊ុន គេអត់ទទួលធ្វើការទេ ! ក្រុមអតីតបក្សប្រឆាំងសើចចំអកឲ្យថា ចុងក្រោយលទ្ធផល សូន្យ ផេះ។ ខ្ញុំនៅតែរក្សាជំហរ ភាពរឹងប៉ឹងដដែល ញញឹម និងគ្រោះមួយនេះ! កូនប្រុស៥ឆ្នាំទៀត ក៏មិនហួសពេលដែរ ខ្ញុំនៅតែជា ស្រី ចំរើន»។
លោកសរសេរបន្ដថាទៀតថា «ពេលនេះ ខ្ញុំមានជម្រើសតែមួយគត់គឺ ដឹកអីវ៉ាន់ អនឡាន ឲ្យភ្ញៀវ លក់កាបូប ខោអាវ អនឡាញ និងលក់ជ្រក់ជើងមាន់ ជ្រក់ស្លឹកត្រចៀកជ្រូក។ពេលនេះ បានគេជួយផ្តល់ផ្ទះឲ្យស្នាក់នៅបណ្តោះអាសន្ន ម៉ូតូជិះបណ្តោអាសន្នសិន ខំរកលុយ ចាប់ផ្តើមឡើងវិញ»៕EB