ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៩នាក់ថែមទៀត ខណៈអ្នកជំងឺ៤៨នាក់បានជាសះស្បើយ។

ក្រសួងបន្តថា ក្នុងចំណោមអ្នកឆ្លងទាំង៣៩នាក់ មានជនជាតិខ្មែរចំនួន២៨នាក់ ជនជាតិចិន ៧នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិកូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និងបាត់ដំបង។

ចំណែកអ្នកជាសះស្បើយទាំង៤៨នាក់វិញមាន៖ មានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ