អង្គការសុខភាពពិភពលោក WHO ព្យាយាមបំពេញបន្ថែមចំពោះ វ៉ាក់សាំងកូវីដ១៩ ដែលនៅសេសសល់ ខណៈឥណ្ឌាផ្អាកការនាំចេញ
មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃច័ន្ទថា អង្គការសុខភាពពិភពលោក កំពុងព្យាយាមបំពេញគំលាតដែលនៅសល់នៅក្នុងការ ចែកចាយវ៉ាក់សាំង COVAX ខណៈពេលដែលប្រទេសឥណ្ឌាបានផ្អាកការនាំចេញថ្នាំ អាស្រ្តាហេ្សនេកា (AstraZeneca) (AZN.L) ហើយកំពុងពិភាក្សាជាមួយម្ចាស់ជំនួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ឆ្លើយតបនឹងរឿងនេះ ប្រធានវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោក Soumya Swaminathan បានប្រាប់សន្និសីទសារព័ត៌មានថា "នៅប៉ុន្មានខែខាងមុខនេះ យើងមិនរំពឹងថា សេរ៉ូម (វិទ្យាស្ថានឥណ្ឌា) អាចផ្គត់ផ្គង់ប្រភេទ (ដូសវ៉ាក់សាំង) ដូចដែលបានព្យាករណ៍ពីដំបូងឡើយ" ។
បន្ថែមពីលើនេះ លោក Bruce Aylward ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក បានថ្លែងថា មិនមានកាលបរិច្ឆេទច្បាស់លាស់ណាមួយ សម្រាប់ការបន្តការនាំចេញវ៉ាក់សាំងឥណ្ឌា ជាក់ស្តែងនៅពេលដែលប្រទេសនេះកំពុងតែមានវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដ៏ធ្ងន់ធ្ងរបែបនេះ ៕NR