មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការដឹកនាំ បក្សកុម្មុយនីស្តចិន បានខិតខំកាត់បន្ថយភាពក្រីក្ររបស់ខ្លួនហើយ បន្តជួយដល់កម្ពុជា និងពិភពលោក
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការដឹកនាំ របស់ បក្សកុម្មុយនីស្តចិន ដែលបានខិតខំកាត់បន្ថយភាពក្រីក្រ របស់ខ្លួនហើយបន្ត ជួយដល់កម្ពុជា និងពិភពលោកដើម្បីនាំមក នូវផលប្រយោជន៍រួមទាំងអស់គ្នា។
លោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិកា កិច្ចការបរទេសសម្រាប់ កិច្ចសហប្រិបត្តិការអន្តរជាតិ នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា មិត្តចិនខិតខំជួយខិតខំ កាត់បន្ថយភាពក្រីក្រីរបស់ខ្លួន និងនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ក្នុងសត្សវត្សរ៍ថ្មីនេះ តាមរយៈគម្រោងអភិវឌ្ឍទាក់ទង ទៅនឹងគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគពាណិជ្ជកម្ម ក៏ដូចជាការតភ្ជាប់នូវ ហេដ្ឋរចនាសម្ព័ន្ធដែល ចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ។
លោកបន្តថា ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ តាមការអនុវត្តន៍នូវទស្សនវិស័យ និងការងើបឡើងនូវ សន្តិភាពរបស់ប្រទេសចិន បានធ្វើឱ្យវិស័យសេដ្ឋកិច្ច និងសង្គមមានការជឿនលឿន បែបអច្ឆរិយៈដែលនាំឱ្យចិនក្លាយជា ប្រទេសទី២ លើពិភពលោកនៃការីកចម្រើន សេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ។
លោកបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០នេះ ប្រទេសចិនបានកាត់បន្ថយ ភាពក្រីក្រពីប្រាំពីរ រយសែសិបលាននាក់ ដែលនេះជាតួរលេខមួយ ដ៏អស្ចាបើប្រៀបធៀបជាមួយ ប្រទេសនៅអឺរ៉ុប គឺស្មើឬលើសប្រជាជនអឺរ៉ុបទាំងមូល ហើយប្រៀបធៀបជាមួយ ប្រទេសអាស៊ានទាំង ១០ក៏លើសផងដែរ៕EB