រាជរដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកដីបឹងតាមោក ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ
4 ឆ្នាំ មុន
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចកាត់យកដីបឹងតាមោកចំនួន ២០ហិកតា ពីលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី ត្រឡប់មកទុកជាសម្បត្តិរដ្ឋវិញ។ ការសម្រេចនេះបានធ្វើឡើងដោយអនុក្រឹត្យមួយ ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចនិរាករណ៍អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក។
សូមបញ្ជាក់ថា អនុក្រឹត្យលេខ២១៩ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ជាអនុក្រឹត្យស្តីពីការសម្រេចកាត់ផ្ទៃដីបឹងតាមោក ២០ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅជាកម្មសិទ្ធិជូនលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី៕