ភ្នំពេញ ៖ យុទ្ធនាការបញ្ឈប់ការធ្វើអាជីកម្មសាច់ឆ្កែនៅប្រទេសកម្ពុជា តាមរយៈទំព័រហ្វេសប៊ុក សត្វគឺជាមិត្ដភក្ដិមិនមែនជាអាហារទេ-End Dog Meat Trade Cambodia បានបង្ហាញពីរូបភាពសត្វឆ្កែជាច្រើនក្បាលត្រូវបានគេចាប់ដាក់នៅក្នុងទ្រុង ដោយសត្វឆ្កែខ្លះបានរងបួស និងមានជំងឺ រួមទាំងមហារីក និងដង្កូវផង។

យុទ្ធនាការ បានបន្តថា «វាគឺឃោរឃៅក្នុងការញ៉ាំសត្វឆ្កែ»។

ប្រភពដដែលបានបន្តថាពេលមនុស្សនិយាយថាពួកគេបរិភោគសាច់ឆ្កែដោយសារពួកគេចូលចិត្តរស់ជាតិវា តើពួកគេដឹងទេថាសត្វនោះត្រូវទទួលការឈឺចាប់ប៉ុន្មា? តើពួកគេដឹងទេថាសត្វឆ្កែទាំងនោះត្រូវបានជ្រមុជទឹក ព្យួរក ឬវាយសំពងក្បាលដើម្បីឲ្យស្លាប់ទេ? តើពួកគេដឹងទេថាសត្វទាំងនោះត្រូវបានទុកក្នុងទ្រុងដ៏សែនកខ្វក់ ឃ្លាន ធ្វើបាប និងរបួសទេ? គ្មានសត្វណាគួរទទួលការធ្វើបាប និងសម្លាប់គ្រាន់តែដើម្បីការចូលចិត្តរស់ជាតិរបស់គេទេ។ នៅពេលដែលយើងចាត់ទុកការឈឺចាប់របស់អ្នកដ៏ទៃសម្រាប់ការសប្បាយរបស់យើង តើយើងនឹងហៅខ្លួនយើងថាជាអ្វី?

យុទ្ធនាការបានបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលពោរពេញដោយការ អាណិតអាសូរ។ យើងភាគច្រើនស្រឡាញ់សត្វ ហើយចង់ឃើញពាណិជ្ជកម្មសាច់ឆ្កែត្រូវបញ្ចប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ