ភ្នំពេញ ៖ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឲ្យដឹងថា ក្រុមអង្កេតតាមដានសត្វព្រៃ បានរកឃើញសំបុកសត្វត្រយងយក្ស ចំនួន១សំបុក ក្នុងរដូវពងកូន ឆ្នាំ២០២០ នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា សត្វត្រយងយក្ស ឬឪលើក (Giant ibis) មានវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ និងជាបក្សីជាតិតំណាងឲ្យកម្ពុជា។WCS បន្ដថា សត្វត្រយងយក្សជាប្រភេទជិតផុតពូជបំផុត ហើយចំនួនរបស់វាមាននៅសេសសល់ប្រហែល ២០០ ឬ៣០០ក្បាលប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ កាលពីឆ្នាំ ២០១៩ ប្រជាសហគមន៍បានរកឃើញសំបុកត្រយងយក្សចំនួន ៣សំបុ កនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងបានយាមការពាររហូតដល់កូនត្រយងយក្ស២ក្បាល បានញាស់ហើរចេញពីសំបុកដោយសុវត្ថិភាព។ជាងនេះទៅទៀត អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានអះអាងថា ក្រុមអង្កេតតាមដានសត្វព្រៃ នឹងបន្តសហការជាមួយសហគមន៍មូលដ្ឋាន ដើម្បីការពារនិងរុករកសំបុកសត្វប្រភេទនេះ បន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ