ភ្នំពេញ ៖ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេ សប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែមេសា ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបាន ចំនួន២០ករណី និងកំពុងដោះស្រាយ ចំនួន៤៣៨ករណី។ នេះបើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ។

ក្នុងករណីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកហ្វេសប៊ុក នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ថា «លទ្ធផលដូចមានភ្ជាប់ជូននេះ កើតចេញពីការប្រឹងប្រែង និងកិច្ចសហការគ្នាល្អរវាង ថ្នាក់ដឹកនាំ និងមន្ត្រីអង្គភាពចំណុះក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយ ក្រុមការងារគេហំព័រហ្វេសប៊ុករបស់ខ្ញុំ ទោះជាការបំពេញភារកិច្ចមានការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩»។

សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិដែលបានលើកមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេច ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងអភិវឌ្ឍន៍សង្គមជាតិ ហើយ សម្ដេច ក៏សូមការយល់យោគអធ្យាស្រ័យចំពោះករណីមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងធ្វើទៅតាមនីតិវិធី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ