ភ្នំពេញ ៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ចំនួន ៦ ក្រសួង បានតម្រូវឲ្យបេក្ខជនដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រូវជាអ្នកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួចហើយ។

ក្រសួងទាំង ៦ ដែលជ្រើសរើសមន្ត្រីរាជការស៊ីវិល រួមមាន៖ ក្រសួងមុខងារសាធារណៈ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សម្រាប់ឆ្នាំ២០២១។

ក្នុងសេចក្តីជូនដំណឹង ក៏បានលើកឡើងថា ក្នុងករណីបេក្ខជនណា ដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់របស់មន្ត្រីសុខាភិបាលរាជធានីខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតឲ្យបេក្ខជននោះ ចូលរួមប្រឡងឡើយ។ ក្នុងករណី ដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ បាន ត្រូវមានលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានីខេត្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ