ភ្នំពេញ ៖ ហាង ផាមកាហ្វេ ដែលមានទីតាំងទល់មុខមន្ទីរពេទ្យកាលម៉ែត្រ បានចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ដោយបាញ់អាល់កុលសម្លាប់មេរោគ វ៉ាស់កម្ដៅ ពាក់ម៉ាស់ និងស្គេនQRកូដ ជាដើម។

លោក សួរ វិរៈ អ្នកគ្រប់គ្រងហាង ផាមកាហ្វេ ផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារ NP News នាថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ ថា «ក្រសួងសុខាភិបាល និងហាងផាមកាហ្វេ មានទំនាក់ទំនងគ្នាយ៉ាងល្អ ដោយខាងក្រសួងបានតម្រូវឲ្យហាងរបស់យើងខ្ញុំ ត្រូវមានអនាម័យក្នុងហាង និងមានអនាម័យជូនភ្ញៀវ ហើយបាញ់ថ្នាំសម្លាប់មេរោគ ក្នុងមួយខែ ចំនួន២ដង ផងដែរ»។

លោកបន្ដថា ហាង ផាមកាហ្វេ គឺតម្រូវឲ្យភ្ញៀវទាំងអស់អង្គួយត្រូវរក្សាគម្លាត និងអនុវត្តតាមក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល។ 

សូមជម្រាបថា ហាង ផាមកាហ្វេ មានទីតាំងធំទូលាយ សម្រាប់អតិថិជនចតយានយន្ដ ដោយមានសុវត្ថិភាពខ្ពស់។  ផាមកាហ្វេ មានការរចនា តែងលម្អហាងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ មើលទៅមានលក្ខណៈខុសប្លែកពីគេដាច់តែម្ដង។ ការរចនាហាងធ្វើឲ្យមានភាព លាយឡំជាមួយនិងភាពទាន់សម័យ ធ្វើឲ្យអតិថិជនដែលបានទៅពិសារអាហារ ឬទៅពិសារកាហ្វេ មានអារម្មណ៍ថា រសាយអស់ទុក្ខកង្វល់ទាំងឡាយ។

ជាងនេះទៅទៀត បើមើលពីខាងក្រៅទៅ ហាង ផាមកាហ្វេ មានភាពសាមញ្ញ តែបើបានចូលទៅដល់ខាងក្នុងវិញ គឺថាប្លែកភ្នែកតែម្តង ដែលហាងកាហ្វេមួយនេះ គឺមានរហូតដល់ពីរជាន់។ ពេលបានចូលទៅដល់ក្នុងហាងកាហ្វេនោះ អ្នកទាំងអស់គ្នា នឹងមានអារម្មណ៍ថា គ្រប់ជ្រុងគឺសុទ្ធតែជាកន្លែងដែលមានប្លង់ថតរូបស្អាតៗ។ ចំណែកឯជាន់លើវិញ មានសុទ្ធតែរុក្ខជាតិស្រស់បំព្រងថែមទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ