ភ្នំពេញ ៖ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា មានការព្រួយបារម្ភ ពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ា តែលោកស្រីមិនគាំទ្រនូវកា រជួបជុំបញ្ចេញមតិដែលបំពានច្បាប់ និងបំពានសិទ្ធសេរីភាពអ្នកដទៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មា ន គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា។
លោកស្រី រ៉ូណា ស្មីត មិនគាំទ្របែបនេះ ស្របពេល មានប្រជាពលរដ្ឋមួយចំនួន បានធ្វើការទាមទារដោះលែងលោក រ៉ុង ឈុន ខណៈអាជ្ញាធរបានឲ្យប្រជាពលរដ្ឋទាំងនោះ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាព របស់ខ្លួន មុននឹងអាជ្ញាធរមាន សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
ក្នុងពិភាក្សាការងារជាមួយ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈប្រព័ន្ធវិ ដេអូ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា «មានការបារម្ភ ពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ា។តែមិនគាំទ្រនូវការជួបជុំបញ្ចេញមតិដែល បំពានច្បាប់ និងបំពានសិទ្ធសេរីភាពអ្នកដទៃ បង្កឲ្យមានការរើសអើងពូជសាសន៍ អំពើហិង្សា និងភាព ចលាចលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម»។
បន្ថែមពីនេះ លោកស្រី ក៏មានការព្រួយបារម្ភពីការកើនឡើងនៃការឃុំខ្លួនបណ្ដោះអាសន្ន និងភាព ចង្អៀតណែនក្នុងពន្ធនាគារស្របពេលការរីករាលដាលនៃជំងឺកូវីដ-១៩។
ឆ្លៀតឱកាសនោះ លោកស្រី រ៉ូណា ស្មីត ក៏បានបង្ហាញពីក្ដីកង្វល់ និងផ្ដល់អនុសាសន័មួយចំនួនផងដែរ ដែលសុទ្ធតែជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដូចជា ៖ ការទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌ មានមិនពិត និងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំ និងការធ្វើវិសោធនកម្មច្បាប់ មួយចំនួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងស្របតាមគោលការណ៍សិទ្ធិមនុស្សអន្ដរជាតិ។
ជាការឆ្លើយតប គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា និងអន្ដរក្រសួងនឹងធ្វើការពិចារណលើកង្វល់ និងអនុសាសន៍របស់លោកស្រី ហើយនិងបន្ដកិច្ចសហប្រតិបត្តិការជាមួយគ្នាទៀត ដើម្បីធ្វើឲ្យស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ