ស្រាបៀរម៉ាក “កូរ៉ូណា” ដ៏ល្បីល្បាញរបស់ប្រទេសមេស៊ិចកូដែលបានចាប់កំណើតតាំងពីឆ្នាំ 1925 ទីបំផុតបានក្លាយទៅជាអ្នករងគ្រោះមួយនៅក្នុងប្រវត្តិសាស្ត្រនឹងគេដែរ ដោយបង្ខំចិត្តបិទទ្វារគ្មានពេលកំណត់ ។ក្រុមហ៊ុនផលិតស្រាបៀរមួយនេះត្រូវផ្អាកការផលិតជាបន្ទាន់ ដោយសារតែពលរដ្ឋអាមេរិកធ្វើពហិការឈប់ទិញ។ ស្រាបៀកូរ៉ូណា លក់ដាច់សម្បើមណាស់នៅអាមេរិក ។យោងតាមការស្ទង់មតិមួយទៅលើអ្នកផឹកស្រាបៀរជាង៧០០នាក់កាលពីពេលថ្មីៗនេះ បានបង្ហាញថា ៣៨% នៃជនជាតិអាមេរិកបានឆ្លើយថានឹងឈប់ទិញ “ស្រាបៀកូរ៉ូណា” ទៀតហើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះវាជាឈ្មោះចង្រៃដូចវីរុសកូរ៉ូណា ហើយ ១៤%ទៀត និយាយថាពួកគេនឹងជៀសវាងការទិញស្រាបៀកូរ៉ូណានៅទីសាធារណៈ ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ