មន្រ្តីចិនបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានលក់ម៉ាស់ការពារជិត ៤ ពាន់លានម៉ាស់ចេញទៅបរទេស ចាប់តាំងពីខែមីនា ខណៈចិនបានព្យាយាមទប់ស្កាត់ការភ័យខ្លាចជាសកល ពីគុណភាពឧបករណ៍វេជ្ជសាស្ត្រ ដែលចេញពីប្រទេសចិន។

ទីផ្សារនាំចេញច្រើនបំផុត ត្រូវបានគេប៉ានស្មានថា បាននាំចេញទៅកាន់បណ្តាលប្រទេសដែលកំពុងរងការវាយប្រហារច្រើន ដូចជា អេស្ប៉ាញ អ៊ីតាលី បារំាង ជាដើម។  

ទោះបីជាករណីឆ្លង និងស្លាប់ក្នុងប្រទេសចិន កំពុងធ្លាក់ចុះដល់កំរិតទាបបំផុតក៏ដោយ ក៏ទីក្រុងប៉េកាំងបានលើកទឹកចិត្ត ដល់រោងចក្រនានាអោយបង្កើនការផលិតគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ខណៈដែលជំងឺរាតត្បាត COVID-19 បានសម្លាប់មនុស្សជាង ៦ ម៉ឺននាក់នៅទូទាំងពិភពលោក ហើយប្រទេសមួយចំនួនលើពិភពលោក កំពុងប្រឈមនឹងកង្វះខាតឧបករណ៍ការពារ៕PP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ