ក្រសួងយុត្តិធម៌ ទូលថ្វាយព្រះមហាក្សត្រ សុំអនុគ្រោះទោសដល់ទណ្ឌិតជាង ៨០នាក់ ក្នុងពិធីបុណ្យពិសាខបូជា
4 ឆ្នាំ មុន
ភ្នំពេញ៖ ក្រោយពីកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យបញ្ជីស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២០នេះ លើសំណើរសុំអនុគ្រោះទោស ដល់ទណ្ឌិតសរុប ២៧៣នាក់ (ស្រី ២៤នាក់) ។
ជាលទ្ធផលអង្គប្រជុំ បានសម្រេចធ្វើសំណើរជូន ប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤ នាក់ ។
ការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប ៨៤នាក់នោះរួមមាន៖
-បន្ថយទោស៦ ខែ ចំនួន ៣៤នាក់ (ស្រី ៣នាក់)
-បន្ថយទោស៩ ខែ ចំនួន ២១នាក់ (ស្រី ១នាក់)
-បន្ថយទោស១២ខែ ចំនួន ១៩នាក់ (ស្រី ២នាក់)
-លើកលែងទោស ចំនួន ១០នាក់ (ស្រី ២នាក់ ) ៕ E B