ទូតអាមេរិក កោតសរសើរចំពោះក្រសួងយុត្តិធម៌ ក្នុងការអនុវត្តច្បាប់ ការប្រឆាំងរីកសាយភាយ ហិរញ្ញប្បទានអាវុធប្រល័យលោក
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា កោតសរសើរ ក្រសួងយុត្តិធម៌កម្ពុជា ក្នុងការអនុវត្តច្បាប់ ការប្រឆាំងការរីក សាយភាយហិរញ្ញប្បទានអាវុធ ប្រល័យលោក និងដំណើរការនៃកិច្ចស៊ើបអង្កេតលើករណីមួយចំនួន។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy មានប្រសាសន៍ថា «ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងឆាប់រហ័សរបស់ក្រសួងយុត្តិធម៌ កន្លងមក ក្នុងការអនុវត្តច្បាប់ ជាពិសេស កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងបត្យាប័ន ការការពារកុមារ ការប្រឆាំងការរីកសាយភាយហិរញ្ញប្បទានអាវុធប្រល័យលោក និងដំណើរការនៃកិច្ចស៊ើបអង្កេតលើករណីមួយចំនួន»។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគីឲ្យកាន់តែល្អប្រសើរ និងទូលំទូលាយបន្ថែមទៀត ដោយផ្តោតលើការអនុវត្តច្បាប់ និងការអភិវឌ្ឍធនធានមនុស្ស៕ E B