រដ្ឋបាលខេត្តរតនគីរី ច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើ បណ្តាញ សង្គម របស់ភ្នាក់ងារសារព័ត័មានទូរទស្សន៍បុស្តិ៍លេខ៣ ប្រចាំខេត្តរតនគីរី
រដ្ឋបាលខេត្តរតនគិរី ចេញសេចក្តីបំភ្លឺ ជុំវិញការផ្សព្វផ្សាយ ព័ត៌មានមិនពិតរបស់បុគ្គលអ្នកលេងបណ្តាញហ្វេសបុក ឈ្មោះផល ដាំ (facebook Account Phal Dam)ដែលជាភ្នាក់ងារសាព័ត៌មាន ទូរទស្ស៍ប៉ុស្តិ៍លេខ ៣(TV3)ប្រចាំខេត្តរតនគិរី ផ្សព្វផ្សាយដោយមានខ្លឹមសារថា “រតនគិរី/អាចជាតម្រុយដំណឹងល្អសម្រាប់បងប្អូនដែលមានកំរិតជីវភាពមធ្យមនិងធូរធារ មិនយូរមិនឆាប់ ដីព្រះលានយន្តហោះស្ថិត ក្នុងសង្កាត់ឡាបាន សៀក ក្រុងបានលុង ខេត្តរតនគិរីអាចក្លាយទៅជាដីពុះឡូត៍លក់ដោយ មានប្លង់ស្របច្បាប់ក្រោមការអភិវឌ្ឍន៍របស់រដ្ឋបាលក្រុងបានលុង និង រដ្ឋបាលខេត្ត សាលាខេត្តរតនគិរី។នេះបើតាមសេចក្តីបំភ្លឺរបស់រដ្ឋបាល ខេត្តរតនគិរី ចុះផ្សាយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
រដ្ឋបាលខេត្តរតនគិរី សូមធ្វើការបដិសេធ និងច្រាលចោលទាំងស្រុង នូវការផ្សព្វផ្សា យខាងលើនេះគឺជាព័ត៌មានមិនពិតឡើយ ជាមួយគ្នានេះ ចំពោះរូបភាពសកម្មភាពកាយប្រឡាយគឺជាការអនុវត្តវិធានការកំណត់ព្រំរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់កុំឱ្យមានការរំលោភទ្រានយកដីធ្វើជា កម្មសិទ្ធិពីសំណាក់បុគ្គលណាមួយតែប៉ុណ្ណោះ។
ក្នុងសេចក្តីបំភ្លឺនេះដែរ រដ្ឋបាលខេត្តរតនគិរី ក៏បានបញ្ជាក់ដែរថា ទីតាំងដីអតីតព្រលានយន្តហោះខេត្តបច្ចុប្បន្នគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិល ហើយកំពុងរៀបចំផ្ទេរទីតាំងដីនេះ មកឱ្យរដ្ឋបាលធ្វើការគ្រប់គ្រងជំនួសវិញ ដើម្បីក្លាយជាទីតាំងអភិវឌ្ឍន៍សម្រាប់បម្រើប្រយោជន៍សាធារណៈ និងរៀបចំកែលម្អរឱ្យមានសោភណភាព ទីប្រជុំជនខេត្តរតនគិរី ឱ្យមានភាពស្រង់បំព្រង៕