រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីណែនាំចំនួន ៥ចំណុច ដើម្បីការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជរាណាចក្រកម្ពុជា ក្នុងគម្របព្រះជន្ម ៦៧ យាងចូល ៦៨ព្រះវស្សា។ 

១គ្រប់មន្ទីរ អង្គភាព និងគ្រប់រដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំតាំងព្រះបរ មឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដោយមានតុបតែងលម្អ ដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរសាលិ ខិតថ្វា យព្រះពរដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ថ្វាយព្រះពរ អបរសាទរនៅតាមមន្ទីអង្គភាព និងរដ្ឋបាលក្រុងស្រុក របស់ខ្លួន។

២មន្ទីរព័ត៌មានខេត្ត ត្រូវណែនាំដល់ស្ថានីយទូរស្សន៍ និងវិទ្យុក្នុងខេត្ត តាមដានយកព័ត៌មាននិងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយនូវព្រះរាជីវប្រវត្តិ និងព្រះរាជសកម្មភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

៣ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវធ្វើការណែនាំដល់គ្រប់វត្តអារាម និងអាស្រមក្នុងខេត្តតុបតែងលម្អ ដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក រៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

៤ គ្រប់រដ្ឋបាលក្រុងស្រុក ត្រូវធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ និងផ្សព្វផ្សាយដល់រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ ក្រុមហ៊ុន សាធារណៈ ក្រុមហ៊ុនឯកជនឱ្យចង់ទង់ជាតិ និងបដាពាក្យស្លោក ព្រមទាំងបំផុសពលរដ្ឋឱ្យចង់ទងជាតិនៅគ្រប់គេហដ្ឋានព្រមៗគ្នា។

៥ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងសៀមរាប ត្រូវសហការការពារ សន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់ចរាចរណ៍ បម្រើឱ្យការរៀបចំ ព្រះរាជពិធីធានាបាននូវសុវត្តិភាពល្អប្រសើរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ