អង្គការ WCSជាមួយរដ្ឋបាលជលផលបានលែងកូនកន្ធាយក្បាលកង្កែបចំនួន ១០០ក្បាល ចូលក្នុង ជម្រកធម្មជាតិនៃដងទន្លេមេគង្គ
4 ឆ្នាំ មុន
នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលខេត្តក្រចេះ បានលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ចំនួន ១០០ក្បាលចូលក្នុង ជម្រកធម្មជាតិនៃដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ពិធីលែងនេះបានប្រព្រឹត្តទៅក្រោមអធិតីភាពលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងជាប្រធានដឹកនាំគណៈប្រតិភូ និងមានអញ្ជើញចូលរួមពីលោកអភិបាលរង ខេត្តក្រចេះ តំណាងរដ្ឋបាលជលផល ខណ្ឌជលផលខេត្តក្រចេះ ទីភ្នាក់ងារជំនួយអាមេរិក USAID គម្រោងព្រៃឡង់បៃតង (USAID-GPL) សមាជិកសហគមន៍នេសាទ ក្រុមអ្នកការពារសំបុកល្មិច ឆ្មាំទន្លេ និងអង្គការwcs។
បច្ចុប្បន្ន អង្គការWCS កំពុងអនុវត្ត «គម្រោងអភិរក្សកន្ធាយក្បាលកង្កែប» នៅតាមដងទន្លេមេគង្គស្ថិតក្នុងខេត្តក្រចេះនិងស្ទឹងត្រែង៕SP