ដើម្បីត្រៀមខ្លួនឱ្យបានល្អឆ្លើយតបទៅនឹងការវិឌ្ឍន៍ថ្មីនេះ ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ទទួលបានបន្ទុកអភិវឌ្ឍវិស័យទូរគមនាមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ធ្វើការអំពាវនាវដល់យុជន យុវនារីដែលជាទំពាំងស្នងឬស្សី និងមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេស។

ដោយក្រសួងអំពាវនាវចំពោះ យុវជន- យុវនារី ដែលនិស្សិត និស្សិតកំពុងសិក្សានៅវិទ្យាល័យ ឬសាកលវិទ្យាល័យ សូមខិតខំ ប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដឹង ជាពិសេសលើជំនាញដែលពាក់ព័ន្ធនឹង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានជាអាទិ៍ ជំនាញទូរគមនាគមន៍ជំនាញព័ត៌មានវិទ្យា ជំនាញបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងជំនាញដទៃទៀតដែលមានការពាក់ព័ន្ធនឹង បដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួន ស្របតាមបរិបទនៃការវិវឌ្ឍន៍បច្ចេកវិទ្យា ក្នុងគោលដៅស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់សម្រាប់ជួយលើកកម្ពស់ជីវភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារជាពិសេ សចូលរួមចំណែក លើកស្ទួយនិងអភិវឌ្ឍប្រទេសជាតិ។

ចំពោះយុវជន យុវនារី ដែលបានបញ្ចប់ការសិក្សា ឬកំពុងបំពេញ ការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជនសូមបន្តយកចិត្តទុកដាក់បង្កើនការយល់ជាមូលដ្ឋានផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌ មាន និងផ្នែកព័ត៌មានវិទ្យា ដើម្បីអាចយកទៅប្រើប្រាស់បានក្នុងជីវភាពស់នៅប្រចាំថ្ងៃក៏ដូជាក្នុងការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ។ចំពោះយុវជន យុវនារីទាំងអស់នឹងចូលរួមអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកដឹកនាំនាវាកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង និងដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាអភិវឌ្ឍន៍នាពេលអនាគត ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ