អ្វីក៏អាចទៅរួចដែរ ជម្លោះរវាងឪពុកនិងកូនបង្កើតដណ្ដើមកេរមរតក ផ្អើលអ្នកស្រុករលាផ្អៀរ
ខេត្តកំពង់ឆ្នាំង៖ រឿងរ៉ាវទំនាស់ក្នុងរង្វង់គ្រួសារមួយដែលផ្ដើមចេញពីការដណ្ដើមកេរមរតកដីធ្លីឈានដល់កូនប្រុសបង្កើតដាក់ពាក្យប្ដឹងឪពុករបស់ខ្លួន ដោយចោទថាឪពុករបស់ខ្លួនចង់ធ្វើឃាតលើខ្លួនទៀតផង ប៉ុន្តែដំណើររឿងនេះស្ដែងចេញយ៉ាងច្បាស់ពីបញ្ហាទំនាស់ដណ្ដើមកេរមរតកគ្នាទៅវិញទៅមកយ៉ាងច្បាស់ក្រឡែត រហូតដល់ កូនបង្កើតទៅដាក់ពាក្យបណ្ដឹងប្ដឹងឪពុកបង្កើតរបស់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយជ្រុំ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2020 កន្លងទៅថ្មីៗនេះ។
បុរសដើមចោទជាកូនបង្កើត មានឈ្មោះម៉ែន សៅរី អាយុ 30 ឆ្នាំរស់នៅភូមិដំបូកកកោះឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ ចំណែកបុរសជាឪពុកត្រូវកូនបង្កើតប្តឹងនោះមានឈ្មោះម៉ែន សោម អាយុ អាយុ 54 ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសិរីឃុំ ឃុនក្រម ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង បុរសរូបនេះត្រូវបាន កូននិងអ្នកភូមិ អះអាងថាឪពុករូបនេះចុះចោលកូនតាំងពីនៅតូចៗជាង 30 ឆ្នាំមកហើយទៅរស់នៅជាមួយប្រពន្ធចុងបន្ទាប់ពីប្រពន្ធរបស់ខ្លួនបានស្លាប់ចោលទៅ ដោយទុកឲ្យកូនរស់នៅជាមួយនិងអ៊ំស្រីឈ្មោះម៉ែន មឿន ដែលត្រូវជាបងបង្កើតរបស់ធ្វើ ម៉ែន សោម។
បើតាមការរៀបរាប់របស់បុរសឈ្មោះម៉ែន សៅរី បានឲ្យដឹងថាបន្ទាប់ពីម្ដាយរបស់ខ្លួនបានចែកឋានទៅឪពុករបស់ខ្លួនឈ្មោះម៉ែនសោមបានចុះចេញពីផ្ទះទៅរស់នៅជាមួយប្រពន្ធចុងបាត់សូន្យឈឹងប្រហែល 30 ឆ្នាំមកហើយ ទើបតែពេលនេះលោកឪពុកម៉ែនសោមបានត្រឡប់មកភូមិកំណើតវិញហើយរករឿងដណ្ដើមកេរមរតក មានទាំងដីស្រែនិងដីលំនៅឋានផងដែរ៊។ប្រភពនេះបន្តថា តាមពិតទៅដោយសារឪពុកខ្លួនចុះចោលជាច្រើនឆ្នាំមកហើយនោះដីស្រែនិងដីផ្ទះត្រូវបានអ៊ំស្រីឈ្មោះម៉ែនមឿនដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្លួនតាំងពីតូចក្រូចឆ្មាមកនោះបានធ្វើបណ្ដាំមរតកប្រគល់អោយខ្លួនមែនសារីជាអ្នកកាន់កាប់បន្ត បន្ទាប់ពីគាត់ចែកឋានទៅនោះ។
ចាប់តាំងពីម្ដាយបង្កើតនិងអ៊ំស្រីបង្កើតបានស្លាប់ទៅមិនដែលឃើញឪពុកខ្លួនឈ្មោះម៉ែនសោមនេះមកមើលកូនម្ដងណាទេទើបតែពេលនេះលេចមុខមកភូមិម្ដងក៏មានរឿងទំនាស់ដណ្ដើមគេគ្នាតែម្ដងទៅ។ដោយបុរសជា ឪពុក បានយកគោយន្តទៅភ្ជួរស្រែ ហើយកូនបានចុះទៅឃាត់ធ្វើអោយទំនាស់កើតមានឡើងរវាងឪពុកនិងកូន ជិតនិងក្លាយជា អំពើហឹង្សា ដោយឪពុក កាន់កាំបិតទាក់កកុកបម្រុងកាប់មកលើកូន និង ប្រុងវាយកាប់ចាក់ទៅលើអ្នកចូលទៅឃាត់ទៀតផង។ បន្ទាប់ពីមានរឿងឈ្លោះទាស់ទែងគ្នាបែបនេះទើបបុរសជាកូនបង្កើតបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្វាយជ្រំដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌។ប៉ុន្តែនៅពេលសមត្ថកិច្ចសួរនាំទើបដឹងថាទំនាស់នេះផ្ដើមចេញពីរឿងដណ្ដើមកេរមរតកគ្នាទៅវិញទៅមករវាងឪពុកបង្កើតនិងកូនប្រុសបង្កើតរបស់ខ្លួន។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិដំបូកកកោះឃុំស្វាយជ្រំស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង សម្ដែងនូវការហួសចិត្ត ខណ:ឪពុកបង្កើតដែលបានចាកចេញចោលកូនឲ្យនៅកំព្រាជាង 30 ឆ្នាំមកហើយនោះ។ បែរជាពេលនេះលោកឪពុក រូបនេះបានយក គោយន្តមកភ្ជួរលើដីរបស់កូនថែមទាំងវាយធ្វើបាបកូន នឹងមានអាវុធជាកាំបិតចង់ចាក់សម្លាប់កូនទៀតផង។ ជុំវិញបញ្ហា នេះមិនអាចសុំការបំភ្លឺពី បុរសជាឪពុកបានទេ យើងខ្ញុំរងចាំការបំភ្លឺជានិច្ច។
សូមបញ្ជាក់ថា កាលពី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ អាជ្ញាធរឃុំស្វាយជ្រុំ មានមេភូមិដំបូកកកោះ ឈ្មោះ ហ៊ុន ចាន់ថា ដែលបានអះអាងថាមានលិខិតបញ្ជាក់ពី លោក យី ភួន មេឃុំស្វាយជ្រុំ ចុះមកធ្វើកាវាស់វែងដើម្បីចេញប្លង់កម្មសិទ្ធី ឲ្យទៅឈ្មោះ ម៉ែន សោម ដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនទៅវិញ។ជាចុងក្រោយ ឈ្មោះ ម៉ែន សៅរី និងសាច់ញាតិ មីង មានិងសាក្សី រួមទាំងអ្នកភូមិ មានក្តីព្រួយបារម្ភពីសុវត្ថិភាពការរស់នៅផ្ទាល់ខ្លួនយ៉ាងខ្លាំង។ ពួកគាត់បានសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធមាន ភូមិ ឃុំ ស្រុក ខេត្តមេត្តាជួយរកយុត្តិធម៌ដល់ខ្លួនផង៕ RR