អ្នកស្រាវជ្រាវថៃជោគជ័យក្នុងការចាក់គំរូវ៉ាក់សាំងការពារជំងឺកូវីដ១៩លើខ្លួនសត្វកណ្ដុរជាច្រើនក្បាល និងត្រៀមដើម្បីធ្វើតេស្តលើមនុស្ស
(ថៃ)៖ ក្រសួងសុខាភិបាលសាធារណៈថៃ កាលថ្ងៃពុធសប្ដាហ៍បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាជ្ញាធរសុខាភិបាលរបស់ខ្លួន បានបង្កើតភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 បន្ទាប់ពីការធ្វើតេស្ដគំរូបឋមក្នុងមន្ទីរពិសោធន៍ បានបង្ហាញលទ្ធផលជោគជ័យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។លោកវេជ្ជបណ្ឌិត អូផាស់ កានកាវីនផុង (Opas Karnkawinpong) ជាអគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល សារធារណៈថៃ បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ក្រុមអ្នកស្រាវជ្រាវថៃបានចាក់គំរូវ៉ាក់សាំង DNA លើខ្លួនសត្វកណ្ដុរពិសោធន៍ជាច្រើនក្បាល ហើយបន្ទាប់មកបានធ្វើតេស្ដឈាមលើពួកវា ដើម្បីឲ្យដឹងថា តើកណ្ដុរទាំងនេះបានអភិវឌ្ឍអង់ទីករប្រឆាំងមេរោគដែរ ឬក៏យ៉ាងណា។ វេជ្ជបណ្ឌិត Opas បានបន្ថែមទៀតថា ជាលទ្ធផលសត្វកណ្ដុរពិសោធន៍មានការអភិវឌ្ឍអង់ទីករ ក្នុងកម្រិតមួយគួរជាទីគាប់ចិត្ត៕ដោយPP