បើ​តាម​​ប្រភព​ព័ត៌មាន​បែក​ធ្លាយ​កន្លង​មក​នោះ បាន​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន បាន​បង្កើត​ក្រុម​នារី​ទាសករ​សិច​មួយ ដែល​ទុក​បម្រើ​តណ្ហា​ឲ្យ​ខ្លួន និង​បណ្ដា​​ក្រុម​​មន្ត្រី​ជាន់​ខ្ពស់។ ក្រុម​ទាសករ​​ផ្លូវ​ភេទ​នេះ​មាន​ចំនួន​ស្ត្រី​មិន​តិច​ជាង ២​ពាន់​​នាក់​នោះ​ឡើយ។ការ​បែក​ធ្លាយ​ព័ត៌មាន​នេះ កើត​ឡើង​បន្ទាប់​ពី​​មាន​ការ​រៀបរាប់​ពី​​ស្ត្រី​ម្នាក់​ ដែល​បាន​​រត់​គេច​ខ្លួន​រួច​ពី​ក្រុម​ទាសករ​ខាង​លើ។ ស្ត្រី​​មិន​បញ្ចេញ​ឈ្មោះ​រូប​នោះ​បាន​និយាយ​ថា ប្រសិន​នរណា​ម្នាក់​មិន​ធ្វើ​តាម​ការ​បញ្ជា​របស់​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង នោះ​នឹង​ត្រូវ​បាត់​ខ្លួន​ជាក់​ជា​មិន​ខាន។នេះបើយោងតាមប្រភពពី yourtango។បន្ថែម​ពី​នេះ ក៏​មាន​ស្ត្រី​ម្នាក់​ទៀត​ផង​ដែរ ដែល​ធ្លាប់​រៀបរាប់​អំពី​ក្រុម​ទាសករ​សិច​របស់​លោក គីម ជុងអ៊ុន។ នាង​មាន​ឈ្មោះ​ថា Hee Yeon Lim ដែល​ជា​កូន​ស្រី​​អ្នក​នយោបាយ​លេច​ធ្លោ​ម្នាក់​​នៅ​កូរ៉េ​ខាង​ជើង។ នាង​​ក៏​ជា​ស្ត្រី​ម្នាក់ដែល​ត្រូវ​គេ​យក​ទៅ​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ទាសករ​សិច​ផង​ដែរ។ ដំណឹង​បែក​ធ្លាយ​ពី​មាត់ Hee Yeon Lim បាន​លេច​ឡើង​នៅ​អំឡុង​ឆ្នាំ​២០១៧ ក្រោយ​ឪពុក​របស់​នាង​បាន​ទទួល​មរណភាព ហើយ​នាង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​បាន។Lee So Yeon ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​ទាសករ​សិច​កូរ៉េ​ខាង​ជើង។ នាង​បាន​ប្រាប់​ថា នាង​ត្រូវ​គេ​យក​ចូល​ក្រុម​នេះ​នៅ​អាយុ​១៥​ឆ្នាំ ហើយ​មាន​ក្មេង​ស្រី​ខ្លះ​ដែល​នៅ​ក្នុង​ក្រុម​នេះ​មាន​អាយុ​តិច​ជាង​នាង​ទៅ​ទៀត ខ្លះ​​អាយុ​​តិច​ប្រហែល ១២​ ឬ​១៣​ឆ្នាំ​ក៏​មាន។សូម​បញ្ជាក់​ថា កន្លង​មក​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​​មួយ​ចំនួន​ៗ​ទៀត​​ផង​ដែរ​ពាក់ព័ន្ធ​នឹង​​រឿង​អាស្រូវ​របស់​ក្រុម​អត្តពលិក​កូរ៉េ​ខាង​ជើង។ ខ្លះ​ថា នារីៗ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​អត្តពលិក​​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​សុទ្ធ​តែ​ធ្លាប់​​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ។ យ៉ាង​ណា​មិញ ខាង​គណៈរដ្ឋមន្ត្រី​របស់​លោក គីម ជុងអ៊ុន បាន​ឆ្លើយ​តប​បដិសេធ​​នឹង​ព័ត៌មាន​នេះ៕ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ