សាលារៀនឯកជន និងរដ្ឋ រាប់ចាប់តាំងពីមត្តេយ្យសិក្សាបឋមសិក្សា អនុវិទ្យាល័យ រហូតដល់ឧត្តមសិក្សាសកម្ម ភាពកីឡាផ្សេងៗទៀត ត្រូវគេរំពឹងថានឹងបើកឲ្យដំណើរ ការឡើង វិញនៅថ្ងៃទី១១ ខែឧសភា។ នេះបើយោងទៅតាមការចុះផ្សាយរបស់សារព័ត៌មានវៀងច័ន្ទថាម។នេះបើយោងតាមVientiane Times។ការអប់រំគ្រប់កម្រិតទាំងអស់នឹងបន្តការសិក្សារបស់ខ្លួនចាប់ពីខែឧសភា រហូតដល់ពាក់កណ្ដាលខែកក្កដា ជាមួយនឹងការប្រឡងបញ្ចប់ការសិក្សានៅខែកក្កដា និងខែសីហា។ រដ្ឋមន្ត្រីក្រសួងអប់រំ និងកីឡា របស់ប្រទេសឡាវ លោកស្រី Sengdeuane Lachanthaboun បានបញ្ជាក់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ។ បើតាមរដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងថា បញ្ហានៃការផ្ទុះឡើង COVID-19 បានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលតាំងពីថ្ងៃទី០៣ ខែឧសភាកន្លងមក ដែលវាគ្មានបញ្ហាចោទសម្រាប់គ្រូបង្រៀននិងសិស្សនោះទេ ដូច្នេះហើយរដ្ឋាភិបាលបានសម្រេចក្នុងការបើកសាលាឡើងវិញនៅទូទាំងប្រទេស៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ