ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៦ មេសា ឯកឧត្តម ស៊ីន ចាន់សិរីវត្ថា អគ្គនាយករង អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថានៅក្នុងខេត្តមករា ឆ្នាំ២០២០នេះ ការធ្វើ ដំណើរតាមយន្តហោះមានធ្លាក់ចុះ២០ភាគរយ ខណៈខែកុម្ភៈ បានធា្លក់ជាង៥០ភាគរយ។ រីឯក្នុងខែមីនាវិញ គឺបានធ្លាក់ចុះជាង៧០ភាគរយ រីឯដើមខែមេសានេះ គឺបានធ្លាក់ចុះដល់ទៅជាង៩០ភាគរយឯណោះ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអះអាងថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើប៉ះពាល់វិស័យហោះហើរនៅកម្ពុជាយ៉ាងខ្លាំង។ ប្រឈមនឹងបញ្ហានេះ រដ្ឋាភិបាលកម្ពុជាបាន សម្រេចមិនពន្ធលើក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ ក្រុមហ៊ុនក្នុងរយៈពេល៣ខែ ដើម្បីជួយកាត់បន្ថយបន្ទុកដល់ក្រុមហ៊ុនទាំងអស់នេះ៕ដោយPP
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០