ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងនៅថ្ងៃពុធម្សិលមិញថា ខ្លួននឹងចាប់ផ្តើមដកចេញវិញនូវការដាក់កំហិត លើការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ខណៈត្រូវបានគេមើលឃើញថា មិនមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនោះទេ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post។
នៅក្នុងសេចក្តីថ្លែងការណ៍ លោក Nguyen Xuan Phuc បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា មិនមានខេត្តណាមួយ នៅក្នុងប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា មានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនោះទេ ខណៈអាជីវកម្មមិនចាំបាច់មួយចំនួន នឹងនៅរក្សាបិទដដែល។ លោកថា មិនមានរកឃើញករណីឆ្លងថ្មី នៃវីរ៉ុស COVID-19 រយៈពេលជិត១សប្តាហ៍ហើយ។
យោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃពុធនេះ បានឲ្យដឹងថា វៀតណាម បានធ្វើតេស្តរកវីរ៉ុស លើមនុស្ស១៨០,០៦៧នាក់ និងបានរកឃើញករណីឆ្លងវីរ៉ុស ចំនួន២៦៨នាក់ ហើយមកដល់ពេលនេះ ៨៣ភាគរយនៃអ្នកឆ្លងបានជាសះស្បើយ និងមិនមានអ្នកស្លាប់នោះទេ៕SS
វៀតណាមនឹងលុបចោលការដាក់កំហិតលើការធ្វើដំណើររបស់ពលរដ្ឋនៅទូទាំងប្រទេស