ភ្នំពេញ ៖ លោក អ៊ុ សុផាន់ណារ៉ា អគ្គលេខាធិការ ស្តីទីក្រុមប្រឹក្សាជាតិដើម្បីកុមារនៃក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ក្រសួងសង្គមកិច្ច ណែនាំឲ្យអាណា ព្យាបាលបង្ហាញការស្រលាញ់ និងពន្យល់ពីសិទ្ធិរបស់កុមារដល់កូនៗរបស់ខ្លួន ដើម្បីឲ្យពួកគេយល់ អំពីសិទ្ធិនិងការចូលរួមរបស់កុមារ។

លោកបន្ដថា ទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាល មិនបានរៀបចំមេទ្ទិញសិទ្ធិកុមារក៏ដោយ ក៏ក្រសួងនៅតែណែនាំឲ្យអាណាព្យាបាល បង្ហាញការស្រលាញ់និងពន្យល់ពីសិទ្ធិរបស់កុមារ ដល់កុមារនៅតាមគេហដ្ឋាន ដើម្បីឲ្យកុមារចងចាំពីថ្ងៃទិវាកុមារអន្តរជាតិ ដែលប្រារព្ធ ធ្វើទូទាំងពិភពលោក ។

លោកបន្ថែមថា «អាណាព្យាបាលត្រូវតែពន្យល់កូន អំពី សិទ្ធិកុមារដែលបានបែងចែកជា៤ប្រភេទ គឺសិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិការពារនិងសិទ្ធិចូលរួមអភិវឌ្ឍន៍»។

លោកបញ្ជាក់ថា «កុមារជាទំពាំងស្នងឬស្សី ជាធនធានមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិនាពេលអនាគត ការមានធនធានមនុស្សប្រកបដោយសក្តានុពល ផ្តល់កិច្ចការ ពារ និងការអភិវឌ្ឍកុមារ គឺជាភារៈកិច្ចយ៉ាងសំខាន់ ដែលតម្រូវឲ្យមានការ អនុវត្តតាមបែប ពហ វិស័យរួមបញ្ចូលគ្នា ពិសេសដើម្បីលើកកម្ពស់និងការពារសិទ្ធិកុមារ»។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាតែងតែ ប្រារព្វទិវាកុមារអន្តរជាតិ ថ្ងៃទី១ ខែមិថុនាជារៀង រាល់ ឆ្នាំ ក្នុងគោលបំណងដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្តទុកដាក់ពិសេស ចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅនិងផ្នែកច្បាប់ ។ ប៉ុន្តែឆ្នាំនេះ មានការអាកខានពុំបាន រៀបចំមេទ្ទេញ សិទ្ធិកុមារ ដោយសារការកាត់បន្ថយការប្រមូលផ្តុំកុមារ ដើម្បីបញ្ជៀសផលប៉ៈ ពាល់ ដោយជម្ងឺកូវីដ១៩ ៕E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ