គយ សម្រេចពន្យាពេលអនុវត្តការកំណត់សុពលភាពថ្មីនៃឯកសារ “តម្លៃគិតពន្ធគយ” ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមជូនវិស័យឯកជន
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា បានសម្រេចពន្យាពេលនៃការចាប់ផ្តើមអនុវត្តខ្លឹមសារនៃ លិខិតលេខ ២៧១១/២០ អរគ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា ស្តីពីការកំណត់ជាថ្មីនូវសុពលភាពប្រើប្រាស់ “តម្លៃគិតពន្ធគយ” ដែលបានផ្ទៀងផ្ទាត់ និងសម្រេចរួចដោយមន្រ្តីគយ និងរដ្ឋាករមានសមត្ថកិច្ច ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី នេះបើយោងតាមលិខិតលេខ ៣១០២/២០ អរគ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាការកម្ពុជា។
យោងតាមលិខិតជូនដំណឹងដដែលបានបញ្ជាក់ថាៈ សេចក្តីសម្រេចពន្យាពេលនេះគឺត្រូវបានធ្វើឡើង ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវិដ១៩ នៅលើសកលលោកដែលធ្វើឲ្យប៉ះពាល់ដល់វិស័យឡូជីស្ទីកនិងដឹកជញ្ជូនទំនិញ ដែលអាចបណ្តាលឲ្យមានការយឺតយ៉ាវនៃការមកដល់ទំនិញជាយថាហេតុ និងយោងតាមសំណើសុំរបស់សមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association – CLA) តាមលិខិតលេខ ០២៥/២០ សភក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០។ NP