សូមបើកបរដោយប្រុងប្រយ័ត្ន ! ស្លាប់៤នាក់ និងរបួស១៦នាក់ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី១៧ ឧសភា
4 ឆ្នាំ មុន
ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស៤នាក់ បានស្លាប់ និងរបួសធ្ងន់១០នាក់ របួលស្រាល៦នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស កាលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលថ្ងៃទី១៧ ឧសភានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៦លើក ៕ E B