វីវរហើយ កូនតុងទីនចាប់ប្រពន្ធមេតុងទីន រួចប្រគល់អោយប៉ូលិស តែជួយមិនបាន
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បើតាសម្ដីពីក្រុមកូនតុងទីនបានប្រាប់ឲ្យដឹងថា ពួកគាត់បានលេងតុងទីនជាមួយស្រ្តីនេះ ក្នុងមួយក្បាល ២ម៉ឺនរៀលក្នុងនោះម្នាក់ៗលេងចាប់ពី៤ទៅ៥ក្បាល ហើយសរុបជាទឹកប្រាក់ដែលពួកគាត់បាត់បង់ជាប្រចាំថ្ងៃសរុបទាំងអស់ក្នុងម្នាក់ចាប់ពី ៥ ពាន់ឡើងទៅរហូតទៅដល់ជាង ៥ ម៉ឺនដុល្លារ ។
ករណីកូនតុងទីនចាប់ប្រពន្ធមេតុងទីន ដែលបានរត់គេចខ្លួន នៅម្ដុំផ្សារដើមគ មានការភ្ញាក់ផ្អើលយកមកប្រគល់អោយសមត្ថកិច្ចនគរបាលរដ្ឋបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បន្ទាប់ពីមានស្រ្តីមេតុងទីនរូបនេះចង់រត់គេចខ្លួនមិនសង បំណុលរបស់ពួកគេ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។
ស្ត្រីដែលត្រូវកូនតុងទីនឃាត់មកឲ្យសមត្ថកិច្ច គាត់ជាប្រពន្ធដើមចំណែកស្ត្រីជាមេតុងទីនពិតប្រាកដជាប្រពន្ធចុងបានសម្រាកសម្រាលកូន ពេលដែលស្ត្រីជាមេតុងទីនពិប្រាកដសម្រាលកូនប្ដីបានដឹកប្រពន្ធដើមប្រមូលលុយជំនុស នឹងប្រាប់កូនតុងទីនអោយបង់លុយប្រចាំថ្ងៃទៅឱ្យប្រពន្ធដើមរបស់គាត់ដែលជាដែលត្រូវបាន ប្រជាពលរដ្ឋដែលជាកូនតុងទីនបានបន្តថាដោយសារតែដឹងរឿងថាក្រុមមេតុងទីនខាងលើនេះបានបោកប្រាស់លុយរបស់កូនតុងទីនជាច្រើនអ្នកមិនព្រមឲ្យលុយទៅពួកគាត់ពេលដែលគាត់បងដាច់ ពេលនោះគាត់បាននាំគ្នាទៅចាប់ស្ត្រីតែលមេតុងទីនខាងលើកំពុងដែលកំពុងតែដើរប្រមូលលុយនៅឯផ្សារដើមគរសង្កាត់ផ្សារដើមគរខណ្ឌទួលគោក មកប្រគល់ឲ្យសមត្ថកិច្ច នៅមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីដែលកូនតុងទីងបានចាប់ប្រគល់ឲ្យសមត្ថកិច្ចបានឆ្លើយប្រាប់ថារូបគាត់មិនបានដឹងឮនិងពាក់ព័ន្ធក្នុងរឿងនេះទេ។
អះអាងរបស់កូនតុងទីនប្រាប់ថា ស្ត្រីដែលពួកគាត់បានឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនោះពិតជាមានពាក់ព័ន្ធជាមួយរឿងដើរប្រមូលលុយទៅឱ្យប្រពន្ធចុងរបស់ប្ដីតើជាមេតុងទីន។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ស្រ្តីមេតុងទីនត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីធ្វើការសាកសួរនឹងសម្របសម្រួលដោះស្រាយជាមួយកូនតុងទីន ។
ប៉ុន្តែត្រូវបានខាងប្រពន្ធតុងទីន ឲ្យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ប៉ុន្តែត្រូវបានខាងមន្ត្រីប្រាប់ថា មិនមែនទឹកដីគាត់ទេ ឲ្យទៅខាងប៉ុស្តិ៍ស្ទឹងមានជ័យទី១ ស្រាប់តែលោកមេប៉ុស្តិ៍ឲ្យមន្ត្រីក្រោមឱវាទម្នាក់ នាំជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ លោកមេប៉ុស្តិ៍ប្រាប់ជនរងគ្រោះថា មិនមែនទឹកដីគាត់ទេ ធ្វើឲ្យកូនតុងទីនម្នាក់ៗ អស់សង្ឃឹមមិនដឹងទៅពឹងអ្នកណា មាននារីម្នាក់ឆ្លើយប្រាប់អ្នកកាសែតថា មានតែទៅដាក់ពាក្យបណ្ដឹង នៅប៉េអឹមក្រុងម្ដងហើយមើលទៅ កូនតុងទីនសរុបទាំងអស់ចំនួន ៣០០នាក់ ។
ករណីខាងលើនេះ ពេលដែលសមត្ថកិច្ចសួរនាំ អ្នកខ្លះមិនស្គាល់ពីអាស័យដ្ឋានមេតុងទីនរស់នៅឲ្យពិតប្រាកដ មានអ្នកខ្លះលេងតគ្នា មិនស្គាល់មុខមេតុងទីនយ៉ាងម៉េចផង៕ RR