ឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡា ក្នុងពេលដឹកនាំអង្គប្រជុំការងារប្រចាំខែកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ ជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកីឡាទាំង៤ ឯកឧត្តមបានបង្ហើបឲ្យដឹងថា នាយកដ្ឋានចំនួន២ទៀតដែលគ្រោងនឹងបង្កើតនោះ គឺនាយកដ្ឋានរៀបចំការប្រកួត និង នាយកដ្ឋានគ្រប់គ្រងទិន្នន័យព័ត៌មាន ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះនាយកដ្ឋានទាំង៤ចំណុះឲ្យអគ្គនាយកដ្ឋានកីឡានោះមាននាយកដ្ឋានអប់រំកាយ និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិត មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងវិទ្យាស្ថានជាតិអប៉រំកាយ និងកីឡា។

នាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុកគ្រប់គ្រងសហព័ន្ធជាតិ នាយកដ្ឋានអប់រំកាយ និង កីឡាសិស្សនិស្សិតទទួលបន្ទុកលើការប្រកួតកីឡាចាប់ពីបឋមសិក្សារហូតដល់ឧត្តមសិក្សា។មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទទួលបន្ទុកគ្រប់គ្រងកីឡាជម្រើសជាតិ និងកីឡាថ្នាល(ដែលក្នុងនោះមានទាំងការបំប៉ន និងការហ្វឹកហាត់ )។ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡាដែលកំពុងតែអភិវឌ្ឍន៍ខ្លួនទៅជាសាកលវិទ្យាល័យកីឡានោះ ទទួលបន្ទុកបណ្ដុះបណ្ដាលគ្រូអប់រំកាយ និងកីឡា ។ ពេលនេះវិទ្យាស្ថាននេះកំពុងតែដំណើរការសាកល្បងគ្រូអប់រំកាយ និងកីឡាកម្រិតបរិញ្ញាប័ត្រ ។

គួរបញ្ជាក់ថា ក្រសួងអប់រំ បង្កើតនាយកដ្ឋានកីឡា២ទៀតនោះ គឺនាយកដ្ឋានកីឡារៀបចំការប្រកួត និងនាយកដ្ឋានកីឡាគ្រប់គ្រងទិន្នន័យព័ត៌មានដើម្បីជំរុញគ្រប់គ្រងការប្រកួត និងព័ត៌មានត្រៀមការព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួត៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ