លោកឧកញ្ញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម បានបញ្ជាក់ថា ក្នុងមួយឆ្នាំ កម្ពុជានាំចូលមីកញ្ចប់ពីប្រទេសថៃរហូតដល់១០០លានដុល្លារ។ ប៉ុន្តែនៅពេលជួបវិបត្តិ កូវីដ១៩ កម្ពុជាបិទព្រំដែន ផ្អាកការនាំចូលពីថៃ មីកញ្ចប់ដែលផលិតក្នុងស្រុក លក់ដាច់ខ្លាំង និងមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា។ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ជំរុញឲ្យមានការគាំទ្របន្ថែមទៀតផលិតផលដែលផលិតកម្ពុជាពីសំណាក់ប្រជាពលរដ្ឋ ដើម្បីជំរុញការកាត់បន្ថយការនាំចូល។ បើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា នាំចូលផលិតផលពីក្រៅប្រទេសពី៦ទៅ៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ៕ដោយPP
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០