អូស្រ្តាលី៖ ដោយសារតែមេរោគកូវីដ ១៩ មានប្រភពចេញមកពីប្រទេសចិន ដែលជាប្រទេសអាស៊ីដ៏ធំមួយនិងក្រោយមកបានបន្តការរាតត្បាតនៅកាន់បណ្តាប្រទេសជាច្រើនទៀតនៅជុំវិញភពលោកនោះ គេបានសង្កេតឃើញថាប្រជាពលរដ្ឋអឺរ៉ុបមួយចំនួនហាក់មិនសប្បាយជាចិត្តជាមួយនឹងប្រជាពលរដ្ឋអាស៊ីឡើយ ទោះបីពេលខ្លះពលរដ្ឋអាស៊ីទាំងនោះមិនមែនជាជនជាតិចិនក៏ដោយ។

ជាក់ស្តែងសារព័ត៌មានអេឡិចត្រូនិច Nextshark បានចុះផ្សាយថា មាននិស្សិតស្រីមកពីតំបន់អាស៊ី ២ នាក់ត្រូវបានពលរដ្ឋអឺរ៉ុបវាយធ្វើបានព្រោះការរើសអើងនិងខឹងចំពោះការរាតត្បាតមេរោគកូវីដ ១៩ ដែលមានប្រភពចេញមកពីតំបន់អាស៊ី និងបានបង្កឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរនៅនៅជុំវិញពិភពលោក។
ប្រភពខាងលើបានបន្តថា និស្សិតអាស៊ី ២រូបនោះកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ University of Melbourne ស្ថិតនៅក្នុងក្រុង Melbourne រដ្ឋ Victoria នៃប្រទេសអូស្រា្តលី តែការវាយតប់បានកើតឡើងនៅតាមដងផ្លូវមួយកន្លែងក្រៅបរិវេណសាលកវិទ្យាល័យ។ អត្តសញ្ញាណរបស់ជនរងគ្រោះ និងជនបង្កហេតុមិនត្រូវបានគេស្គាល់ច្បាស់ឡើយ តែតាមរយៈវីដេអូនិងសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងត្រឹមថា ជនរងគ្រោះគឺជាស្រី្តអាស៊ី ខណៈជនបង្កហេតុគឺជាក្រុមស្រ្តីអឺរ៉ុប ហើយមូលហេតុដែលជំរុញឲ្យមានអំពើហឹង្សានេះគឺព្រោះតែការរើសអើង ស្អប់ និងខឹងចំពោះការរាតត្បាតមេរោគកូវីដ ១៩ ដែលមានប្រភពចេញពីតំបន់អាស៊ី។ ទស្សនាវីដេអូខាងក្រោម៖

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ