ជិត២ឆ្នាំចុងក្រោយនេះ កម្ពុជាកំពុងទទួលផ្លៃផ្កាជាបណ្ដើរៗ ក្រោយរាជរដ្ឋាភិបាល បើកទូលាយដល់វិស័យឯកជន ក្នុងការបោះទុកវិនិយោគ
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ កម្ពុជាបាននិងកំពុងទទួលផលជាផ្លែផ្កាល្អប្រសើរ ជា បណ្តើរៗ ក្រោយពីរាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយ បើកទូលាយដល់វិស័យ ឯកជន ក្នុងការបោះទុនវិនិយោគលើវិស័យ កសិកម្មតាមរយៈការផ្តល់សម្បទានដីសេដ្ឋកិច្ច។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក វេង សាខុន នាពេលថ្មីៗនេះ បានឲ្យដឹងថា ការ ផ្តល់សម្បទានដីសេដ្ឋកិច្ច នាពេលកន្លងមក ស្របពេលដែលកម្ពុជាទទួលបាន ការចុះពិធីសារ នៃការនាំចេញផ្លែឈើទៅកាន់បណ្តាប្រទេសមួយចំនួន ជាពិសេស ប្រទេសចិន ជាបន្តបន្ទាប់ ពីនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាក់ស្តែង ការនាំចេញផលិផលកសិកម្ម ក្រៅពីកៅស៊ូធម្មជាតិ គឺមានគ្រប់ស្វាយចន្ទីរ ផ្លែចេក និងស្វាយស្រស់ មាននិន្នាការកើនឡើងគួរឲ្យកត់សំគាល់ ទន្ទឹមនឹងនេះបណ្តាក្រុមហ៊ុន កំពុង បោះទុនវិនិយោគលើដំណាំកសិកម្ម បាននិងកំពុងស្រូបយកកំលាំងពលកម្មយ៉ាងគំហុក ជាពិសេសសម្ព័ន្ធ ក្រុមហ៊ុនថាឌី បានទទួលវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅខេត្តក្រចេះ និងខេត្តរតនៈគិរី បានស្រូបយកកម្មករកម្ពុជាប្រមាណជាជាង ៥ ០០០ នាក់ ពេលបច្ចប្បន្ន និងកើនឡើងទ្វេដង ក្នុងបំណាច់ឆ្នាំ២០២០នេះ ហើយឆ្នាំ២០២១ នឹងអាចស្រូបយកកម្មករ កម្ពុជាជង ១ ៥០០ នាក់ ។
សូមបញ្ជាក់ថា ប្រាក់ចំណូលទទួលបានពីការនាំចេញផលិតផលផ្លែចេកស្រស់ បានប្រមា ណពី ២០ ០០០ ទៅ ២៥ ០០0 ដុល្លារអាមេរិក ១ហិកតា ក្នុង១ឆ្នាំ រីឯកៅស៊ូធម្មជាតិ និងស្វាយ ចន្ទីរ វិញទទួលបានត្រឹមតែជាង ១ ០០០ ដុល្លារអាមេរិក ១ហិកតា ក្នុង១ឆ្នាំ ផងដែរ។ E B
អត្ថបទទាក់ទង
-
កម្ពុជានាំចេញកសិផល