ក្នុងឆ្នាំ២០១៩ កម្ពុជាបានចូលនាំថ្នាំ និងជីកសិកម្មសរុបជាង១,២លានតោន ក្នុងនោះ មានថ្នាំកសិកម្មប្រមាណ ៨១,០៩៧តោន និងជីកសិកម្មប្រមាណ១ ១៤៩ ៦១៥តោន។ ក្នុងមួយខែ ជាមធ្យមកម្ពុជានាំចូលថ្នាំកសិកម្មជាង៦ពាន់តោន និងជីកសិកម្ម ជិត៩,៦ម៉ឺនតោន ដើម្បីមកបម្រើក្នុងវិស័យដាំដុះក្នុងប្រទេស។ នេះបើតាមយោងរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០១៩-២០២០។

របាយការណ៍ដដែលបង្ហាញថា ក្នុងឆ្នាំ២០១៩ ក្រសួងបានផ្តល់វិញ្ញបនបត្របញ្ជាក់បញ្ជិកាថ្នាំ និងជីកសិកម្មសរុប ២៣៥ក្រុមហ៊ុន ដែលមានថ្នាំ និងជីកសិកម្មជាង២,៦ពាន់មុខ។ ក្រសួងក៏បានផ្តល់លិខិតអនុញ្ញាតសុំនាំចូលថ្នាំ និងជីកសិកម្ម ទៅឱ្យក្រុមហ៊ុនចំនួន២២៦ដែរ ក្នុងនោះ ក្រុមហ៊ុននាំចូលថ្នាំកសិកម្មចំនួន៦១, ក្រុមហ៊ុននាំចូលជីកសិកម្មចំនួន១០៧ និងក្រុមហ៊ុននាំចូលទាំងថ្នាំ និងជីកសិកម្មចំនួន៥៨៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ