ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះការបាត់បង់សត្វដំរីឈ្មោះ «ប៉ាក់ម៉ៃ» ដែលបានស្លាប់បាត់បងជីវិតដោយសារជំងឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០។ ការបាត់បង់សត្វដំរីប៉ាក់ម៉ៃជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជា។

នៅក្នុងប្រទេសកម្ពុជាដំរីអាស៊ី មានចំនួនប្រមាណពី ៤០០ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាង កើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។

ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅ ទូទាំងដែនជម្រករបស់វា ក្នុងសកលលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ