បរទេស៖ ពីរនាក់ប្តីប្រពន្ធមានមុខរបរជា កសិករ រៀងរាល់ព្រឹកគាត់តែងតែក្រោកពីព្រឹកដើរទៅវាលស្រែដើម្បីដាក់ទឹកចូលស្រែ។ ស្រាប់តែព្រឺកនេះ គាត់បានដើរកាត់កន្លែងគេកប់ខ្មោច ក៏លឺសំលេងថ្ងូរល្វើងៗចេញពីផ្នូរខ្មោច ពួកគាត់ភ័យខ្លំាងណាស់ ដោយសារសំលេងនេះធ្វើអោយពួកគាត់ព្រឺឆ្អឹងខ្នង។

ចុងក្រោយគាត់ក៏ដាច់ចិត្តរត់ទៅប្តឹងប៉ូលីស ពេលប៉ូលីសមកដល់បានលឺសំលេងនេះមែន ក៏ដាច់ចិត្តគាស់ផ្នូរនេះមើល ស្រាប់តែឃើញបុរសម្នាក់នូវដង្ហើមចង្រិត រួចក៏បានជួយសង្រ្គោះ ដោយបញ្ចូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

មួយថ្ងៃបន្ទាប់ពីស្ថានភាពរបស់ជនរងគ្រោះធូរស្រាល ប៉ូលីសបានសួរហេតុអ្វីបានជានៅក្នុងក្តាមឈូស បុរសនោះបានប្រាប់ប៉ូលីសពីដំណើររឿងថា៖ ខ្លួន និងមិត្តភក្ត័បានចូលរួមផឹកស៊ីនៅផ្ទះមិត្តភក្ត័ ផឹកស៊ីរហូតស្រវឹងបាត់ស្មារតីស្រាប់តែដឹងខ្លួន ក៏ស្ថិតក្នុងមឈូស គាត់បានបន្តថា គាត់ប្រឹងរុញដែរ ប៉ន្តែរុញមិនចេញសោះ គាត់បានជាប់ក្នុងនេះអស់រយះពេល ៧ថ្ងៃ៧យប់ គាត់អាចរស់បានដោយសារទឹកនោមរបស់គាត់។ ក្រោយពេលសាកសួររួចសមត្ថកិច្ចបានរៀបចំសំណុំរឿង ដើម្បីស្វែងរកជនដៃដល់មកដាក់ទោស…៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ