បាងកក៖  លោក ស្រែថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បាននិយាយថា លោករំពឹងថា គណៈរដ្ឋមន្ត្រីរបស់លោកនឹងប្រកាសកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត និងអគ្គិសនី ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

លោក ស្រែថា ថាវីស៊ីន  បាននិយាយថា លោកបានពិភាក្សាបញ្ហាជាច្រើន រួមទាំងតម្លៃថាមពល និងប្រេងឥន្ធនៈជាមួយលោក Supattanapong រដ្ឋមន្ត្រីក្រសួងថាមពលជិតផុតអាណត្តិ។លោក  បាន​និយាយថា «យើង​នឹង​ប្រកាស​ពី​ការ​កាត់​បន្ថយ​តម្លៃនេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង»។

ទោះ​បីយ៉ាង​ណា លោក ស្រែថា ថាវីស៊ីន លោក​ត្រូវ​ការ​ពេល​វេលា​ខ្លះ​ដើម្បី​សិក្សា​ពី​ជំហាន​នៃ​ការ​កាត់​បន្ថយ​តម្លៃ​មុន​ពេល​គណៈរដ្ឋមន្ត្រី​របស់​លោក​ជួប​ជា​លើក​ដំបូង ហើយ​លោក​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ពិចារណា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ