ទីបំផុតមហាអំណាចលេខមួយលើពិភពលោក សហរដ្ឋអាមេរិក បានក្លាយជាប្រទេសដែលមានករណីស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើលោក បន្ទាប់ពីអ្នកស្លាប់ថ្មី ១,៨៣០នាក់ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនលើសអ៊ីតាលី នេះបើយោងតាមគេហទំព័រ Worldometer នៅវេលាម៉ោង៨៖០០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ។
សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ Covid-19 កើនដល់ចំនួន ៥៣២,៨៧៩នាក់ ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ចំនួន ២០,៥៧៧នាក់ បន្ទាប់ពីស្លាប់ប្រចាំថ្ងៃ មានចំនួន ១,៨៣០នាក់ថ្មីទៀត ចំណែអ៊ីតាលី មានចំនួនអ្នកស្លាប់សរុប ១៩,៤៦៨នាក់ និងអ្នកឆ្លង ១៥២,២៧១នាក់៕SS